詳細書目資料

13
0
0
0

ថៅកែ​ស្រី / Sophia Amoruso ; ប្រែសម្រួលដោយ យី រួចគីម.

館藏資訊

本館視聽資料與可外借圖書提供預約服務,每張借閱證總共可預約10冊(件)。
密集書庫中不可外借圖書提供調閱服務,每張借閱證總共可調閱10冊(件)。
如預約/調閱圖書或視聽資料因破損、遺失等因素無法借閱時,本館將以電子郵件或電話簡訊通知讀者取消該筆預約/調閱申請。

摘要註

"ក្មេងស្រីដែលមានជំងឺផ្លូវអារម្មណ៍ប្រចាំកាយ ក្មេងស្រីម្នាក់ដែលមិនអាចរៀនសូត្របញ្ចប់ថ្នាក់មហាវិទ្យាល័យ មនុស្សស្រីម្នាក់ដែលតែងតែដើររើសអាហារហូបពីធុងសម្រាម គេងក្រោមដើមឈើ ធ្វើជាចោរលួចរបស់តាមហាងទំនិញ និង ចូលប្រឡូកជាមួយក្រុមមនុស្សបាតសង្គម -ល-។ មនុស្សស្រីដែលមានអតីតកាលដ៏ជូរចត់ជាច្រើននោះ នាពេលបច្ចុប្បន្ននេះគាត់គឺជានារីម្នាក់ដែលបង្កើតក្រុមហ៊ុនយក្ស Nasty Gal ដោយដៃទាំងគូរបស់ខ្លួន ដោយគ្មានខ្នងបង្អែក ដោយគ្មានអ្នកទំនុកបម្រុង ប្រៀបដូចជាអព្ភូតហេតុសម្រាប់មនុស្សទូទៅ។ នារីដ៏គួរឲ្យស្ញប់ស្ញែងម្នាក់នោះ មានឈ្មោះថា Sophia Amoruso គឺជាម្ចាស់ស្នាដៃសៀវភៅ ថៅកែស្រី ដ៏វិសេសវិសាលមួយក្បាលនេះ។ នៅក្នុងសៀវភៅនេះ គាត់បានចែករំលែកមេរៀនជីវិតជាច្រើនដែលគាត់បានឆ្លងកាត់ ប្រៀបបានដូចជាកំណត់ហេតុជីវិតផ្ទាល់ខ្លួនដូច្នេះដែរ។ មានសម្តីមួយឃ្លាគាត់បាននិយាយថា៖ ខ្ញុំបង្កើត Nasty Gal ដើម្បីជួយបង្កើនភាពជឿជាក់ដល់នារី ហើយនៅពេលនេះ ខ្ញុំសរសេរសៀវភៅ ថៅកែស្រី ដើម្បីណែនាំដល់នារីទាំងឡាយ ឲ្យក្លាយទៅជាចៅហ្វាយនៃជីវិតរបស់ខ្លួនឯង។ ថៅកែស្រី គឺជាសៀវភៅលើកទឹកចិត្តមួយក្បាលដែលស័ក្តិសមបំផុតសម្រាប់មនុស្សគ្រប់រូប។ មិនតែប៉ុណ្ណោះ វាក៏ជាសៀវភៅមួយក្បាលដែលបង្រៀនអំពីយុទ្ធសាស្ត្រក្នុងការធ្វើជំនួញបែបអនឡាញផងដែរ។ លើសពីនេះទៅទៀត សៀវភៅនេះមានបញ្ចូលនូវចំណេះដឹងទូទៅជាច្រើន ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ ការជ្រើសរើសក្រុមការងារ ការដឹកនាំអាជីវកម្ម និងសូម្បីតែវិធីព្យាបាលជំងឺផ្លូវចិត្តបែបស្រាលៗដោយខ្លួនឯងផងដែរ។"--buyloy.com

延伸查詢 Google Books Amazon
回到最上